សុវត្ថិភាព

កម្មវិធី Snipping Tool នៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 អាចប្រើប្រាស់ជាមួយនឹងមុខងារ OCR ក្នុងការចម្លងនូវអត្ថបទចេញពីរូបភាព

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែបន្ថែមនូវមុខងារក្នុងការសម្គាល់ទៅលើអត្ថបទ (text recognition) ទៅលើកម្មវិធី Snipping Tool ដែលពេលនេះវាអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការ select & copy ទៅលើអត្ថបទចេញពីរូបភាព Screenshots បាន។ សម្រាប់ការប្រើប្រាស់នូវមុខងារ  OCR (optical character recognition) ពេលនេះមាននៅលើ  Windows Insiders នៅក្នុង Canary & Dev channels ។

មុខងារថ្មីនេះមានឈ្មោះហៅថា Text Actions ដែលមាននៅលើ Snipping Tool version 11.2308.33.0 ។ លោក Dave Grochocki ប្រធានផ្នែកផលិតផលរបស់កម្មវិធី  Windows Inbox Apps និយាយថា “យើងនាំយកនូវមុខងារ  Text Actions ដែលអាចចាប់យកនូវអត្ថបទ (text) នៅក្នុងរូបភាព screenshots ដែលអ្នកប្រើប្រាស់អាចធ្វើការ​ paste នៅក្នុងកម្មវិធី app ផ្សេងទៀតបានផងដែរ!”

ដើម្បីអាចប្រើប្រាស់មុខងារនេះ អ្នកត្រូវចុចនៅលើប៊ូតុង  Text Actions នៅក្នុង toolbar ដើម្បីបង្ហាញនូវ selectable textមុនពេលដែលអ្នកធ្វើការ select & copy ទៅលើអត្ថបទនោះ។ កម្មវិធី  Snipping Tool app អនុញ្ញាតអោយអ្នកធ្វើការ select & copy តាមរយៈការប្រើប្រាស់នូវ  “Copy all text” toolbar button ឬ keyboard shortcuts ដូចជា Ctrl + A និង Ctrl + C ៕