ផលិតផល

Lenovo ThinkCentre M90s Gen4 កុំព្យូទ័រលើតុដ៏ខ្លាំងក្លាបំពាក់នូវបន្ទះឈីប i9-13900 CPU, RX 6400 GPU

រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មីលើតុរបស់ខ្លួនដែលមានឈ្មោះហៅថា  ThinkCentre M90s Gen4 ។ កុំព្យូទ័រនេះមានការឌីស្សាញរូបរាងយ៉ាងទាន់សម័យ និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។ ThinkCentre M90s mini desktop នេះប្រើប្រាស់នូវបន្ទះឈីប 13th generation core processors នោះគឺ  i3-13100 រហូតដល់ទៅ  i9-13900 ។

កុំព្យូទ័រនេះសក្តិសមបំផុតក្នុងការប្រើប្រាស់នូវកម្មវិធីជាច្រើនតាមតម្រូវការរបស់អ្នក។ បន្ថែមពីនេះ វាក៏មានក្រាហ្វិកកាត  RX 6400 4GB dedicated graphics របស់ AMD ។ កុំព្យូទ័រនេះមាន 4x DDR5 memory slots ដល់ទៅទំហំ 128GB RAM ហើយវាមាន 2x M.2 SSDs ថែមទៀត។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងវិញនោះ វាមាន 1 HDMI 2.1 TMDS, 2 DisplayPort 1.4, 4 USB 3.2 Gen 1, 1 Ethernet (RJ-45) និង​ 1 line-out (3.5mm) port ។

ផ្នែកខាងមុខរបស់វាមាន 1 USB-C 3.2 Gen 2, 2 USB 3.2 Gen 1, 2 USB 3.2 Gen 2, 1 headphone/microphone combo jack (3.5mm) និង 1 microphone (3.5mm) port ៕