ផលិតផល

Asus ROG PG27UQR 27-inch 4K White Edition ម៉ូនីទ័រជំនាន់ថ្មីកម្រិតភាពច្បាស់ខ្ពស់

ថ្មីៗនេះ ក្រុមហ៊ុន Asus ROG (Republic of Gamers) ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រ  PG27UQR White Edition ដែលមានទំហំ  27-inch 4K UHD ជាមួយនឹង 160Hz refresh rate និង HDR600 ។ ម៉ូនីទ័រនេះមានរូបរាងស្រស់ស្អាត សមត្ថភាពខ្លាំងក្លាសក្តិសមសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមបំផុត។ PG27UQR នេះមានអេក្រង់ប្រភេទ  27-inch non-glare FAST IPS UHD ជាមួយនឹងកម្រិតភាពច្បាស់​ 4K resolution (3840 x 2160) និងកម្រិត 160Hz refresh rate ថែមទៀត។

វាក៏មាន 1ms (GTG) response time និង  95% DCI-P3 color gamut ផងដែរ។ ម៉ូនីទ័រនេះមាន  400cd/㎡ brightness ជាមួយនឹង 1000:1 contrast ratio ។ បន្ថែមពីនេះ វាក៏មាន 2x DP1.4 ports, 2x HDMI 2.1 ports និង 4x  USB-A ports សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយនឹងឧបករណ៍ជាច្រើនទៀត។ វាមានតម្លៃ  3999 yuan ($548) ៕