ផលិតផល

Lenovo Tab P12 ថេប្លេតជំនាន់ថ្មីសមត្ថភាពខ្ពស់អស្ចារ្យជាមួយអេក្រង់ 3K

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo Tab P12 ទើបតែប្រកាសបង្ហាញនូវថេប្លេតថ្មីរបស់ខ្លួននោះគឺ Tab P12 ជាមួយនឹងពណ៌ Storm Gray ដ៏ស្រស់ស្អាត និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។ Lenovo Tab P12 នេះមានអេក្រង់ទំហំ 12.7-inch LTPS LCD ជាមួយនឹង 400 nitsbrightness, 3K resolution (2944x1840px), 96 percent DCI-P3 color gamut និងកញ្ចក់ការពារ  Corning Gorilla Glass 3 ថែមទៀត។

កាមេរ៉ាខាងមុខរបស់ថេប្លេតនេះមានទំហំ 13-megapixel selfie និងកាមេរ៉ាខាងក្រោយរបស់វាមានទំហំ  8-megapixel ជាមួយនឹងភ្លើង LED Flash ថែមទៀត។ បើមើលទៅលើការឌីស្សាញរបស់វានោះ វាមានតួខ្លួនធ្វើពីលោហធាតុ និងទម្ងន់ត្រឹមតែ  615 g ហើយកម្រាស់របស់វាគឺ 6.9mm ។ ថេប្លេត Tab P12 នេះមានបន្ទះឈីប MediaTek Dimensity 7050 SoC រ៉េមទំហំ 8GB  LPDDR4X RAM និងម៉េមូរីទំហំ 256GBUFS 2.2 storage ។

បន្ថែមពីនេះ វាក៏មាន 1TB storage MicroSD card slot ថែមទៀត។ ក្រៅពីនេះ វាក៏បំពាក់នូវ Dolby Atmos​របស់ក្រុមហ៊ុន JBL និងថាមពលថ្មទំហំ  10,200mAh ថែមទៀត។ ថេប្លេតនេះទ្រទ្រង់នូវ  Wi-Fi 6 និង  dual-band Wi-Fi, Bluetooth 5.1, Android 13 OS រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ថែមទៀត៕