ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ AirPods Pro (2nd generation) ជាមួយនឹង MagSafe Charging (USB‑C) ដែលផ្តល់នូវគុណភាពសំឡេងដ៏អស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យា Active Noise Cancellation ល្អជាងមុនដល់ទៅ 2 ដង រួមជាមួយនឹង advanced Transparency mode, Spatial Audio ថែមទៀត។
កាសស្តាប់ AirPods Pro (2nd generation) បំពាក់នូវ USB‑C charging ដែលធន់ទៅនឹងធូលី និង Lossless Audio ជាមួយនឹង Apple Vision Pro ថែមទៀត។ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 17 នេះ គ្រប់កាសស្តាប់ AirPods Pro (2nd generation) អាចប្រើប្រាស់នូវបទពិសោធន៍នៃប្រព័ន្ធសំឡេងថ្មីដូចជា Adaptive Audio និង Conversation Awareness ។ គួរបញ្ជាក់ផងដែរថា AirPods Pro នេះមានភ្ជាប់ជាមួយនឹង USB‐C connector ដែលអាចប្រើប្រាស់សាកថ្មបានជាមួយនឹង iPhone 15, iPhone 15 Plus, iPhone 15 Pro, iPhone 15 Pro Max ឬ Mac, iPad, AirPods ជាដើម៕
