ផលិតផល

Apple Pencil (USB-C) ប៊ិចជំនាន់ថ្មីកាន់តែឆ្លាតវៃសាកថ្មជាមួយនឹងរន្ធ USB-C

ក្រុមហ៊ុន Apple ទើបតែនាំយកនូវប៊ិច Apple Pencil ថ្មីសម្រាប់អ្នកប្រើប្រាស់ iPad ។ Apple Pencil ថ្មីនេះត្រូវបានឌីស្សាញយ៉ាងពិសេសក្នុងការកត់ត្រា ការគូសព្រាង ការសរសេរ និងសកម្មភាពជាច្រើនទៀត។​ Apple Pencil ថ្មីនេះអាចសាកថ្មបានជាមួយនឹងខ្សែសាក USB-C ។  Apple Pencil ថ្មីនេះមាន advanced pixel-perfect accuracy, low latency និង tilt sensitivity ដែលអាចប្រើប្រាស់បានយ៉ាងល្ងជាមួយនឹងមុខងារជាច្រើននៅលើ iPad OS ដូចជា​ Scribble, Quick Note ឬ Freeform

គួរបញ្ជាក់ផងដែរថា Apple Pencil អាចប្រើប្រាស់បានជាមួយនឹង USB-C charging និងសក្តិសមបំផុតក្នុងការប្រើប្រាស់ជាមួយនឹង iPad (10th generation) ឬ iPad ទាំងអស់ដែលមាន USB-C port ដូចជា iPad Pro, iPad Air និង iPad Mini