ផលិតផល

Xiaomi TV S Pro Mini LED 85-Inch ទូរទស្សន៍ជំនាន់ថ្មីកាន់តែឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ថ្មីត្រកូល TV S Pro ដែលមានអេក្រង់ទំហំ 65, 75 និង 85-inch ។ សម្រាប់ទូរទស្សន៍​ Xiaomi TV S Pro 85 នេះមានអេក្រង់ទំហំ 85-inch ជាមួយនឹងកញ្ចក់​ Mini LED display ជាមួយនឹងកម្រិតភាពច្បាស់ 4K resolution, ពន្លឺអេក្រង់ 2,400 nits និងកម្រិត 144Hz refresh rate

ទូរទស្សន៍នេះក៏មាន 1,440 high-end backlight partitions និង light sensor ដែលអាចកែប្រែពន្លឺបានដោយស្វ័យប្រវត្តិថែមទៀត។ Xiaomi TV S Pro 85 នេះទ្រទ្រង់ទៅលើ Dolby Vision Atmos ​និង HDR10+ រួមជាមួយនឹងវិញ្ញាបនបត្រ IMAX Enhanced ថែមទៀត។ Xiaomi TV S Pro 85 នេះក៏បំពាក់មកជាមួយនូវ dual 15W stereo speakers ដែលមានកម្លាំងសរុបដល់ទៅ 30W

Xiaomi TV S Pro 85 នេះក៏មាន quad-core A73 processor រ៉េមទំហំ 4GB និង 64GB storage ។​បន្ថែមពីនេះ វាក៏មាន ultra-low-latency 2ms និង AMD Freesync Premium Pro ។ Xiaomi TV S Pro 85 ដំណើរការនៅលើ HyperOS ហើយវាក៏មាន WiFi 6, 2x HDMI 2.1 ports, HDMI 2.0 port, USB 3, USB 2, Ethernet port និង NFC remote control ថែមទៀត។ ទូរទស្សន៍នេះមានតម្លៃប្រហែលជា $1,366 ៕