Apple iMac M3 Chip កុំព្យូទ័រលើតុជំនាន់ថ្មីសមត្ថភាពខ្លាំងក្លាដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រលើតុ 24-inch iMac desktop PC ដែលបំពាក់នូវបន្ទះឈីប M3 chip ដ៏ខ្លាំងក្លាបំផុត។ សម្រាប់ iMac ថ្មីនេះមានល្បឿនលឿនជាងបន្ទះឈីប M1 predecessor ដល់ទៅ 2 ដង និងលឿនជាងកុំព្យូទ័រ 27-inch Intel ដល់ទៅ 2.5 ដង។​ សម្រាប់ការប្រើប្រាស់នូវ M3 chip នៅលើ iMac នេះគឺមាន 8-core CPU, 10-core GPU និង 24GB unified memory

iMac នេះមានបំពាក់នូវ 24-inch LED-backlit 4.5K Retina ជាមួយនឹងកម្រិតពន្លឺដល់ទៅ 500 nits ។ វាក៏មានបំពាក់នូវ Wi-Fi 6E, Bluetooth 5.3, 1080p FaceTime HD, 6 -speaker system និង 3 -array microphoneផ្តល់នូវសំឡេងច្បាស់ក្នុងការប្រើប្រាស់។ iMac 2023 នេះក៏មានរន្ធ connectivity ច្រើនដូចជា 2x Thunderbolt/USB 4 ports ទ្រទ្រង់នូវ DisplayPort, Thunderbolt 3 (40 Gbps), USB 4 (40 Gbps) និង USB 3.1 Gen 2 (10 Gbps) ។ វាក៏អាចប្រើប្រាស់បានជាមួយនឹង Thunderbolt 2, HDMI, DVI និង VGA តាមរយៈ adapters

បន្ថែមពីនេះ វាក៏មាន 3.5 mm headphone jack និង Gigabit Ethernet port។ កុំព្យូទ័រ 2023 iMac នេះប្រើប្រាស់នូវ macOS Sonoma ដែលមានការពង្រឹងច្រើនទៅលើ video conferencing និង Safari

Leave a Reply

Your email address will not be published. Required fields are marked *