សុវត្ថិភាព

មន្ទីរពេទ្យចំនួន 2 ស្នើសុំអោយតុលាការបង្ខំអោយក្រុមហ៊ុនផ្ទុកទិន្នន័យ Cloud Storage ប្រគល់ទិន្នន័យដែលលួចបានត្រឡប់មកវិញ!

មន្ទីរពេទ្យមិនរកប្រាក់ចំណេញចំនួន 2 នៅក្នុងទីក្រុងញ៉ូវយ៉កបានទាមទារអោយតុលាការជួយទាញយកទិន្នន័យដែលត្រូវបានរងនូវការវាយប្រហារដោយមេរោគ ransomware លួចយកនៅក្នុងខែសីហា ហើយពេលនេះក៏ត្រូវបានទាញត្រឡប់យកមកវិញនៅលើ Servers របស់ក្រុមហ៊ុន Cloud Storage មួយនៅក្នុងទីក្រុង Boston ។

មន្ទីរពេទ្យ Carthage Area Hospital និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Claxton-Hepburn Medical Center បានបម្រើសេវាកម្មជម្ងឺរបស់អ្នករស់នៅក្នុងតំបន់ច្រើនជាង 220,000 នាក់នៅ Jefferson, Lewis, St. Lawrence Counties, Ogdensburg និង St. Lawrence County ។​ ក្រុមចែកចាយមេរោគ LockBit ransomware អះអាងក្នុងការទទួលខុសត្រូវទៅលើការលួចទិន្នន័យ files ចេញពីប្រព័ន្ធ systems របស់ក្រុមហ៊ុននេះនៅចុងខែសីហាបន្ទាប់ពីការចេញផ្សាយឧប្បទ្ទវហេតុនេះមួយសប្តាហ៍រួចមកពីមន្ទីរពេទ្យនេះ។

មន្ទីរពេទ្យនេះនិយាយថា “ក្រុមការងារព័ត៌មានបច្ចេកវិទ្យានៃមន្ទីរពេទ្យ Carthage Area Hospital និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Claxton Medical Center បន្តក្នុងការស្តារទៅលើប្រព័ន្ធ system ផងដែរ។” នៅក្នុងការស៊ើបអង្កេតឧប្បទ្ទវេហេតុនេះជាមួយនឹងជំនួយពី FBI នោះ មន្ទីរពេទ្យនេះរកឃើញថា ទិន្នន័យដែលលួចចេញពីក្រុមចែកចាយមេរោគ Lockbit នេះ (រួមមានឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត ព័ត៌មានហិរញ្ញវត្ថុ លេខសុវត្ថិភាពសង្គម ព័ត៌មានធានារ៉ាប់រងសុវត្ថិភាព និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជម្ងឺថែមទៀត) ពេលនេះគឺអាចទាញយកមកវិញបាននៅលើម៉ាស៊ីនមេ (servers) នៃក្រុមហ៊ុន Wasabi Technologies ដែលស្ថិតនៅក្នុងទីក្រុង Boston, Massachusets ៕

https://www.bleepingcomputer.com/news/security/hospitals-ask-courts-to-force-cloud-storage-firm-to-return-stolen-data/