សុវត្ថិភាព

ក្រុមហ៊ុនប្រឹក្សាហានិភ័យ និងហិរញ្ញវត្ថុ KROLL ទម្លាយអំពីការបែកធ្លាយទិន្នន័យរបស់ក្រុមហ៊ុន FTX តាំងពីខែសីហា

ក្រុមហ៊ុនប្រឹក្សាហានិភ័យ និងហិរញ្ញវត្ថុ KROLL ទើបតែចេញផ្សាយនូវព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យនៅក្នុងខែសីហាដែលមានការទម្លាយព័ត៌មាននៃទិន្នន័យអ្នកប្រើប្រាស់ FTX ។ ក្រុមហ៊ុន KROLL និយាយថា​ទិន្នន័យបែកធ្លាយនេះបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួនជាច្រើនរបស់អ្នកប្រើប្រាស់ដែលផ្តោតទៅលើទីផ្សាររូបិយប័ណ្ណគ្រីបតូ។

ក្រុមហ៊ុននេះនិយាយថា “នៅក្នុងលិខិតជូនដំណឹងនេះគឺមានការផ្តល់នូវព័ត៌មានសំខាន់ដែលអាចជួយការពារអ្នក និងទិន្នន័យឌីជីថលរបស់អ្នកដែលមានដូចជាឈ្មោះ អាសយដ្ឋានអ៊ីម៉ែល លេខទូរសព្ទ អាសយដ្ឋានផ្ទះ លេខ FTX Account ID ឬ coin holdings ជាដើម។ វាក៏មានព័ត៌មានថ្ងៃខែឆ្នាំកំណើតថែមទៀត។ យ៉ាងណាមិញ ឧប្បទ្ទវហេតុនេះមិនប៉ះពាល់ទៅលើប្រព័ន្ធ FTX systems ឬ FTX digital assets នោះទេ។”

ក្រុមហ៊ុន Kroll ជូនដំណឹងដល់អ្នកប្រើប្រាស់អោយមានការប្រុងប្រយ័ត្នទៅលើ Accounts របស់ពួកគេ។ Kroll ក៏ព្រមានអំពីការផ្ញើសារ phishing emails, text messages និង social media messages ដែលមានគោលដៅក្នុងការចូលទៅកាន់ cryptocurrency accounts និង digital assets របស់អ្នកប្រើប្រាស់ FTX ៕

https://www.bleepingcomputer.com/news/security/kroll-reveals-ftx-customer-info-exposed-in-august-data-breach/