សុវត្ថិភាព

កូដ​របស់មេរោគ Zeppelin ransomware ដាក់លក់នៅលើវេទិកាហេគក្នុងតម្លៃ $500

ហេគឃ័រម្នាក់ទើបតែប្រកាសនៅលើវេទិកា cybercrime ថា ពួកគេលក់នូវកូដ (source code) និង crack version នៃមេរោគ Zeppelin ransomware នៅក្នុងតម្លៃត្រឹមតែ $500 ។ នៅក្នុងការបង្ហោះមួយចេញពីក្រុមហ៊ុនស៊ើបការណ៍ទៅលើការគំរាមកំហែង  KELA  បញ្ជាក់ថា សម្រាប់ package នេះគឺជាការពិត។

សម្រាប់អ្នកណាដែលបានទិញនូវ package នេះអាចប្រើប្រាស់នូវមេរោគ malware នេះដើម្បីប្រើប្រាស់នូវប្រតិបត្តិការមេរោគនេះជាសេវាកម្ម (ransomware-as-a-service (RaaS)) ឬបង្កើតនូវ locker ថ្មីនៅលើមេរោគត្រកូល Zeppelin នេះ។ អ្នកលក់កូដនៃ  Zeppelin នឹងអាចប្រើប្រាស់នូវ ‘RET’ ដោយមិនចាំបាច់ត្រូវទិញអាជ្ញាបណ្ណ (license) នោះទេ។

គួរបញ្ជាក់ផងដែរថា Zeppelin គឺជាជំនាន់ថ្មីនៃមេរោគ Delphi-based Vega/VegaLocker malware ដែលដំណើរការនៅចន្លោះឆ្នាំ 2019 និង​2022 ។ មេរោគនេះក៏បានប្រើប្រាស់សម្រាប់ការវាយប្រហារ និងជំរិតទារប្រាក់ពីជនរងគ្រោះដល់ទៅ 1 លានដុល្លារអាមេរិក។ កាលពីឆ្នាំ 2021 នោះ មេរោគ Zeppelin ransomware នេះត្រូវដាក់លក់នៅក្នុងតម្លៃ  $2,300 ផងដែរ។ កាលពីឆ្នាំ 2022 ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ក៏ព្រមានអោយមានការប្រុងប្រយ័ត្នទៅលើមេរោគ Zeppelin ransomware ដែលអាចធ្វើការអ៊ីនគ្រីបទិន្នន័យបានលឿន និងច្រើនជាន់ថែមទៀត៕

https://www.bleepingcomputer.com/news/security/zeppelin-ransomware-source-code-sold-for-500-on-hacking-forum/