សុវត្ថិភាព

ក្រុមចែកចាយមេរោគ LockBit ransomware ទម្លាយទិន្នន័យបែកធ្លាយរហូតដល់ទៅ 43GB របស់ក្រុមហ៊ុន Boeing

ក្រុមចែកចាយមេរោគ LockBit ransomware ទើបតែទម្លាយនូវទិន្នន័យដែលលួចបានចេញពីក្រុមហ៊ុន Boeing ដែលក្រុមហ៊ុននេះចាត់ទុកថាជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយដែលផ្តល់នូវសេវាកម្មយន្តហោះពាណិជ្ជកម្ម និងប្រព័ន្ធការពារដែនអាកាសថែមទៀត។ មុនការបែកធ្លាយនេះ ក្រុមហេគឃ័រចែកចាយមេរោគ LockBit និយាយថា ក្រុមហ៊ុន Boeing មិនអើពើទៅនឹងការព្រមានថាទិន្នន័យរបស់ខ្លួនអាចនឹងបែកធ្លាយជាសាធារណៈ ហើយហេគឃ័រនេះក៏គំរាមក្នុងការទម្លាយទិន្នន័យ files ដល់ទៅ 4GB ។

ក្រុមចែកចាយមេរោគ LockBit ransomware​នេះបានទម្លាយទិន្នន័យ files ចំនួន 43GB របស់ក្រុមហ៊ុន Boeing បន្ទាប់ពីក្រុមហ៊ុននេះបដិសេធក្នុងការបង់ទៅលើប្រាក់លោះនោះ។ ទិន្នន័យច្រើនដែលទម្លាយដោយក្រុមហេគឃ័រនេះគឺជាទិន្នន័យ backupsនៃប្រព័ន្ធ systems ហើយកំណត់ត្រាចុងក្រោយបំផុតគឺនៅថ្ងៃទី 22 ខែតុលានេះ។

ក្រុមចែកចាយមេរោគ ransomware បានបង្ហោះអំពីក្រុមហ៊ុន​Boeing នេះនៅលើវេបសាយរបស់ខ្លួននៅថ្ងៃទី 27 ខែតុលានេះហើយកំណត់អោយក្រុមហ៊ុននេះត្រឹមថ្ងៃទី 2 ខែវិច្ឆិកាក្នុងការទាក់ទងទៅកាន់ពួកគេវិញ។ ក្រុមហេគឃ័រនេះនិយាយថា ពួកគេបានលួចយកនូវទិន្នន័យសំខាន់ៗជាច្រើន ហើយត្រៀមខ្លួនក្នុងការទម្លាយនៅលើអ៊ីនធឺណិតផងដែរ។ នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ LockBit បានទម្លាយនូវទិន្នន័យរបស់ក្រុមហ៊ុន Boeing នៅលើវេបសាយរបស់ពួកគេ។ នៅក្នុង files ទាំងនោះគឺមាន configuration backups ចេញពីកម្មវិធី IT management software និង logs សម្រាប់ត្រួតពិនិត្យ និង auditing tools ផងដែរ៕