សុវត្ថិភាព

VPN Chrome extensions ក្លែងក្លាយតម្លើងដោយស្វ័យប្រវត្តិច្រើនជាង 1.5 លានដង

ថ្មីៗនេះ វាមាន Chrome extensions ព្យាបាទចំនួន 3 ដែលបានក្លែងបន្លំជា VPN (Virtual Private Networks)  ដែលមានការដោនឡូតច្រើនជាង 1.5 លានដង។ សម្រាប់ extensions នេះមានតួនាទីក្នុងការហេគទៅលើ Browser ការហេគដើម្បីលួចប្រាក់ និងការលួចទិន្នន័យ។ តាមការបញ្ជាក់របស់ ReasonLabs ដែលរកឃើញនូវ extensions នេះអោយដឹងថា សម្រាប់ extensions ទាំងនេះត្រូវបានចែកចាយតាមរយៈ installer ដែលលាក់ខ្លួននៅក្នុងហ្គេមដ៏ពេញនិយមជាច្រើនដូចជា Grand Theft Auto, Assassins Creed និង The Sims 4 ដែលភាគច្រើនយកចេញពីវេបសាយ Torrent ។

ReasonLabs បានជូនដំណឹងទៅកាន់ក្រុមហ៊ុន Google ពាក់ព័ន្ធទៅនឹងការរកឃើញនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បានដកចេញនូវ extensions នេះចេញពី Chrome Web Store ប៉ុន្តែ extensions នេះគឹមានការដោនឡូតច្រើនជាង 1.5 លានដងហើយ។ សម្រាប់ extensions នេះមាន netPlus ( ការតម្លើងចំនួន 1 លានដង) netSave និង netWin ( ការតម្លើងចំនួន 500,000 ដង)។  ភាគច្រើនអ្នកប្រើប្រាស់ដែលបានតម្លើងទៅលើ extensions នេះកឹស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន កាហ្សាក់ស្ថាន និងបេឡារុស្ស ហើយយុទ្ធនាការចែកចាយមេរោគនេះគឹភាគច្រើនទៅកាន់អ្នកប្រើប្រាស់ដែលនិយាយភាសារុស្សី។

ReasonLabs រកឃើញនូវ torrent files ច្រើនជាង 1000 ដែលមានមុខងារក្នុងការចែកចាយទៅលើ installer file នេះដែលមានទំហំចាប់ពី 60MB និង 100MB ។ សម្រាប់ការតម្លើងទៅលើ VPN extensions គឺដោយស្វ័យប្រវត្តិ ហើយពេលខ្លះអ្នកប្រើប្រាស់មិនបានដឹងខ្លួននោះទេ។ សម្រាប់អ្នកប្រើប្រាស់គួរតែឆែកមើលទៅលើ extensions ដែលតម្លើងនៅលើ Browser និងមើលទៅលើ Chrome Web Store ពាក់ព័ន្ធទៅនឹងការ reviews មុនពេលដែលអ្នកតម្លើងផងដែរ៕