កាលពីពេលថ្មីៗនេះក្រុមហ៊ុន Acer បានដាក់លក់ Tab 7 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean នៅក្នុងតម្លៃត្រឹមតែមានតែ 99 ដុល្លារអាមេរិកតែប៉ុណ្ណោះ។ Acer Tab 7 នេះវាមានតំលៃថោកមែនប៉ុន្តែការរចនារូបរាងរបស់វាវិញក៏មិនចាញ់ Tablet ដ៏ទៃទៀតដែល ដោយចាមានទំងន់ 289 ក្រាមនិងមានកម្រាស់ត្រឹមតែ 9.9 មម ។ Tab 7 នេះមានអេក្រង់ទំហំ 7 អ៊ីញ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 600 X 1024 ភិចសែល ជាមួយមានល្បឿនដំណើរការ dual-core Cortex-A9 1.2 GHz, RAM 1GB និង អង្គចងចាំខាងក្នុង 8GB និងមានរន្ធដោតកាតប្រភេទ microSD ។ យើងអាចនិយាយបាន Tab 7 នេះវាមានតម្លៃថោកមែនប៉ុន្តែវាគួរឱ្យទាក់ទាញណាស់សម្រាប់អ្នកប្រើប្រាស់។
Acer Tab 77 នេះកំពុងត្រូវបានលក់នៅប្រទេសចិនហើយបច្ចុប្បន្ននេះវាមិនទាន់ច្បាស់ ទេថាតើក្រុមហ៊ុន Acer គ្រោងនឹងណែនាំផលិតផលនេះទៅកាន់ទីផ្សារផ្សេងទៀតដែរឬទេ?