ព័ត៌មាន

ក្រុមហ៊ុន Apple​ ទិញ Beats ក្នុងតម្លៃ $3 ពាន់លានដុល្លារ

បើតាមប្រភពពី AppleInsider បានឲ្យដឹងថា ក្រុមហ៊ុន Apple បានធ្វើការប្រកាសជាផ្លូវការហើយថា ខ្លួនបានសំរេចជោគជ័យក្នុងការទិញយកក្រុមហ៊ុនផលិតកាសស្តាប់ត្រចៀក Beats និងសេវាស្ត្រីមបទចំរៀង Beats Music ហើយក្នុងតំលៃ $3 ពាន់លានដុល្លារ។ ចំណែកស្ថាបនិក Betas គឺលោក Jimmy Iovine និងផលិតករតន្ត្រី Dr. Dre នឹងមានតួនាទីសំខាន់មួយនៅឯ Apple។

image

អ្នកវិភាគឧស្សាហកម្មកំពុងចាំមើលថា តើ Apple នឹងច្របាច់បញ្ចូល សេវាស្ត្រីម បទចំរៀង Beats Music ចូលក្នុង iTunes Radio ឬមួយទុកអោយវាដំណើរការដោយឯករាជ្យ។ ពួកគេយល់ថា ឥឡូវ Apple អាចលុកចូលវិស័យស្តាប់បទចំរៀងតាមតំរូវការនេះ​ដោយស្រួលព្រមទាំងមានការជួយជ្រោមជ្រែង ពី Iovine និង Dr. Dre ដែលជា មនុស្សមាន ឥទ្ធិពល និងមាន ខ្សែស្រឡាយច្រើន ក្នុងវិស័យ ចំរៀង ហើយនេះ​គឺជា មូលហេតុមួយ ដែល Apple ផ្តល់តួនាទីសំខាន់ មួយ ក្នុង Apple អោយ ស្ថាបនិក Beats ទាំងពីរនាក់៕
ប្រភព: AppleInsider