កាលពីខែមុនមានពត៌មានមួយបានអោយដឹងថាក្រុមហ៊ុន HTC និងចាប់ផ្តើមដាក់បញ្ចូលប្រព័ន្ធប្រតិបត្តិការAndroid 4.4.4 KitKatទៅក្នុងឧបករណ៍របស់ពួកគេមួយចំនួននៅក្នុងខែកក្កដានេះ។នាពេលនេះដែរការ updateដំបូងនេះក៏បានចាប់ផ្តើម។
HTC One M8 និង HTC One M7 ចាប់ផ្តើមទទួលបានការupdate ទៅកាន់ Android 4.4.4 KitKat updateដែលការ updateនេះបានផ្តល់នូវ security enhancements សំខាន់ៗជាច្រើនទៅកាន់ស្មាតហ្វូនទាំងពីរនេះ។ ហើយការ update ត្រូវបានគេរំពឹងទុកថាវានិងអនុញ្ញាត្តិអោយស្មាតហ្វូនជំនាន់ផ្សេងទៀតផងដែរ។ ប្រសិនបើអ្នកជាម្ចាស់ស្មាតហ្វូនម៉ូដែលHTC One M8 ឫ HTC One M7លោកអ្នកអាចធ្វើការupdateទៅកាន់ Android 4.4.4 KitKatបានហើយ៕
ប្រភព៖ Android Central