ថ្មីៗនេះក្រុមហ៊ុនSpiceបានធ្វើការដាក់បង្ហាញនូវស្មាតវ៉ចរបស់ខ្លួនមួយម៉ូដែលក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះថាSpice Smart Pulse M9010 ដែលត្រូវបានដាក់លក់ក្នុងតម្លៃRs 3,999 រឺ $67 ហើយក៏ត្រូវបានគេជឿជាក់ថាវាគឺជាស្មាតវ៉ចតែមួយគត់ដែលបានបំពាក់មកជាមួយនិងស៊ីមកាតនៅក្នុងប្រទេសឥណ្ឌា។
ក្រៅពីបន្ថែមនូវស៊ីមកាត ទៀតសោតស្មាតវ៉ចមួយនេះអាចអនុញ្ញាត្តិអោយលោកអ្នកធ្វើការខលផ្ទាល់ពីស្មាតវ៉ចរបស់គេដោយផ្ទាល់បន្ថែមទៅទៀតនោះវាបានផ្តល់នូវ dual-SIM (2G+2G) connectivityថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Spice Smart Pulse M9010 អាចធ្វើការភ្ជាប់ជាមួយនិងស្មាតហ្វូនប្រភេទ Android smartphoneដោយប្រើប្រព័ន្ធ Bluetooth និង Bluetooth APK ។
ផងដែរ Smart Pulse M9010 smartwatch ត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ4អ៊ីង កម្រឹត240 x 320ភិចស៊ែលប្រភេទ touchscreen, កាមេរ៉ាទំហំ1.3មេហ្កាភិចស៊ែល ថាមពលថ្ម420mAh វិទ្យុ (FM radio) ម៉េមូរីទំហំ 8GB នៅលើបន្ទះបត ហើយក៏អាចបន្ថែមនូវទំហំម៉េមូរីទំហំបន្ថែមបានទៀតផង។ ចំណែកឯថាមពលប្រើប្រាស់វិញ វាផ្តល់អោយអ្នកប្រើប្រាស់ដល់ទៅ180ក្នុងកសារនិយាយ និងរយះពេលចំនួនពីរថ្ងៃសម្រាប់ standby។ ប៉ុន្តែមិនមានពត៌មានណាមួយបានបញ្ជាក់ពីកាលបរិច្ឆេទពីការដាក់បង្ហាញនៅប្រទេសដទៃទៀតនោះទេ៕
ប្រភព៖ NDTV , IBN Live : GizChina : Liliputing