នាពេលថ្មីៗនេះដែរក្រុមហ៊ុន Sprint បានធ្វើការប្រកាស់ពីsoftware update ថ្មីរបស់ពួកគេសម្រាប់ស្មាតហ្វូនម៉ូដែល Sprint HTC One M8 ដែលការupdate ស្ថិនក្នុងទម្រង់ជា Android 4.4.3 និងបាននាំយកមកជាមួយនិងលក្ខណៈសម្បត្តិថ្មីនិងពោរពេញដោយផលប្រយោជន៍ជាច្រើនទៀត។
ផងដែរ HTC One M8 sprint ទទួលបាន WiFi calling ដែលក្រុមហ៊ុនSprint បានធ្វើការដាក់បង្ហាញកាលពីដើមឆ្នាំនេះ ហើយបានធ្វើការដាក់បញ្ចូលនូវលក្ខណៈនេះទៅក្នុងស្មាតហ្វូនមួយចំនួន និង ម៉ូដែល HTC One M8។ នាពេលនេះដែរស្មាតហ្វូនម៉ូដែលនេះបានភ្ជាប់មកជាមួយនិងHD Voice icon នៅពេល update ត្រូវបានដាក់បញ្ចូល។
ប៉ុន្តែតែមិនទាន់មានពត៌មានលម្អិតទាក់ទងនិងអ្វីដែលបានភ្ជាប់មកជាមួយ Android 4.4.3 update សម្រាប់ Sprint HTC One M8នោះទេ។ លោកអ្នកអាចធ្វើការស្វែងរកនូវការ update សម្រាប់HTC One M8 នៅលើ Sprint setting menu នៅលើស្មាតហ្វូនរបស់អ្នក។ ផងដែរអ្នកក៏អាចស្វែងរកពត៌មានបន្ថែមនៅលើគេហទំព័របស់ Sprint បានដែរ។
ប្រភព៖ Sprint , Android Central