មិនជាយូរប៉ុន្មានទេដែលទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មី Xiaomi Mi3 ត្រូវបានប្រកាស់នៅក្នុងប្រទេសឥណ្ឌាជាមួយនិងផ្លាកតម្លៃដ៏សមរម្យ។ ថ្មីៗនេះដែរ មានពត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយបានអោយដឹងថាស្មាតហ្វូនម៉ូដែននេះត្រូវបានលក់ចេញក្នុងរយះពេលតែប្រាំវិនាទីតែប៉ុណ្ណោះ។
យោងតាមប្រភពពត៌មានពីក្រុមហ៊ុន Xiaomiបានអោយដឹងថា ស្មាតហ្វូនម៉ូដែល Xiaomi Mi3 គឺត្រូវបានដាក់លក់ក្នុងប្រទេសឥណ្ឌាដាច់ជាទីបំផុតដោយគ្រាន់តែចាប់ផ្តើមលក់ភ្លាមក្នុងរយះពេលតែប្រាំវិនាទីប៉ុណ្ណោះគឺលក់អស់ពីស្តុក។ ក្រុមហ៊ុនមិនបានបញ្ជាក់ពីចំនួនផលិតផលដែលបានលក់នោះទេ ប៉ុន្តែវាប្រហែលជាមិនជាច្រើនណាស់ណានោះទេ។
ក្រុមហ៊ុនជាធម្មតាតែងតែអោយអតិថិជនធ្វើការចុះឈ្មោះទិញនូវផលិតផលរបស់ខ្លួនមុនពេលដែលខ្លួនដាក់ចេញទៅលក់។ ហើយនៅម៉ោង2 ពេលរសៀលនៅថ្ងៃទី5 ខែសីហានេះក្រុមហ៊ុននិងចាប់ផ្តើមការលក់នូវផលិតផលស្មាហ្វូននេះម្តងទៀជាមួយនិងការចុះឈ្មោះទិញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី4ខែសីហា។
ជាមួយនិងការឌីស្សាញស្មាតហ្វូនមួយនេះបានបំពាក់ដោយគ្រឿងឧបករណ៍បចេ្ចកវិទ្យាទំនើបនិងល្អ ដូចជាមានអេក្រង់ទំហំ5 អ៊ីងដែលមានresolution កម្រិត 1920 x 1080 ភិចស៊ែល អង្គប្រតិបត្តិការប្រភេទ quad-core Snapdragon 800 SoC អង្គចងចាំRAMទំហំ2GB អង្គម៉េមូរីទំហំ 16GB កាមេរ៉ាក្រោយទំហំ13មេហ្កាភិចស៊ែលសម្រាប់ថតរូបភាពនិងវីដេអូ ក៏ដូចជាកាមេរ៉មុខទំហំ2មេហ្កាភិចស៊ែល ថាមពលថ្ម 3,050 mAh និងដំណើរការលើប្រព័ន្ធប្រតិបត្តិការប្រភេទ Android 4.4.2 KitKat ជាមួយនិង UIរបស់ក្រុមហ៊ុន Xiaomi៕
ប្រភព៖ PhoneArena