នាពេលកន្លងទៅក្រុមហ៊ុន Google បានធ្វើការបំបែកចេញ Google+ ហើយបានបង្កើតវាជាកម្មវិធីមួយដែលឈរដាក់ដោយឡែកតែឯង។ ចំណែកឯពេលនេះដែរ Google Photos ទំនងជានិងត្រូវបានបំបែកចេញដាច់ដោយឡែកតែឯងដែរ។
យោងតាមរបាយការណ៍ថ្មីមួយពី Bloomberg បានអោយដឹងថាក្រុមហ៊ុន Google គឺកំពុងតែមានគម្រោងបង្កើតអោយ Photos ឈរដាច់ដោយឡែកតែឯងចេញពី Google+ ដើម្បីទាក់ទាញនូវអតិថិជនបន្ថែមសម្រាប់ service របស់ពួកគេ។
ហើយការបំបែកខ្លូនចេញពី Google អ្នកប្រើប្រាស់និងអាចប្រើ service ដោយមិនចាំបាច់ត្រូវការ Google+ accounts ប៉ុន្តែអ្នកប្រើប្រាស់ Google+ នៅតែអាចដំណើរការជាមួយនិងការ login របស់ពួកគេបានដដែល។ ដោយកាលពីពេលមុន Google មាន photo sharing service ដែលមានឈ្មោះថា Picasa ដែលត្រូវបានរួមបញ្ចូលជាមួយនិង Google+ និង ការ upload នូវរូបភាពផ្សេងទៀតគឺត្រូវបានបញ្ចូលគ្នាដោយស្វ័យប្រវត្តិជាមួយនិង Google+ account ។ដោយឡែកនាពេលនេះ Google Photos អាចអោយអ្នកប្រើប្រាស់ដំណើរការជាមួយនិងរូបភាពនិងមុខងារផ្សេងទៀតដោយផ្ទាល់បានដោយមិនចាំបាច់មាន Google+៕
ប្រភព៖ Bloomberg