ថ្មីៗនេះមានពត៌មានល្បីល្បាញពាក់ព័ន្ធនឹងម៉ូដែល iPhone 6 ដែលនឹងបំពាក់ត្បូងកណ្តៀង ប៉ុន្តែមិនដឹងថាវាជាការពិតឬទេ ប៉ុន្តែក្រុមហ៊ុន Huawei បានចេញមុខមុនក្រុមហ៊ុន Apple ដោយបានបំពាក់ត្បូងលើម៉ូដែលថ្មីរបស់ខ្លួនជាម៉ូដែល Ascend P7។
នៅលើគេហទំព័រ Wiebo បានបង្ហាញរូបភាពការសាកល្បងទូរស័ព្ទដែលធ្វើឡើងដោយ Huawei Device Chairman Yu Chengdong ដែលនឹងត្រូវបានដាក់បង្ហាញនៅលើសាល IFA 2014 នាពេលឆាប់ៗនេះ។
Ascend P7 នឹងភ្ជាប់មកជាមួយប្រព័ន្ធដំណើរការ Quad-Core Processor មានល្បឿន 1.8GHz ជាមួយនឹងកាមេរ៉ាមានកម្រិតបង្ហាញ 13 មេហ្គាភិចសែល (មានការភ្ជាប់កាមេរ៉ាមុខ 8MP) និងមានមេម៉ូរ៉ីក្នុងផ្ទាល់ទំហំ 16GB ។
ប្រភពៈ Huawei