ក្រុមហ៊ុន Google បានដាក់បង្ហាញត្រកូល tablet ស្រស់ស្អាតថ្មី Nexus 9។ Nexus 9 ត្រូវបានដាក់បង្ហាញជាផ្លូវការ និងដាក់លក់លើ Google Play Store។
ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការដាក់លក់ Nexus 9 ដោយអ្នកអាចកម្មង់ទិញបានតាមរយៈ Google Play Store។
គុណសម្បត្តិ
Google Nexus 9 ប្រើប្រព័ន្ធដំណើរការ Android 5.0 Lollipop ល្បឿនលឿន និងបំពាក់អេក្រង់ទំហំ 8.9 អ៊ីង ប្រភេទ QXGA display ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក 2048 x 1536 ភិចសែល។
Nexus 9 ប្រើប្រព័ន្ធខួរក្បាល 64-bit NVIDIA Tegra K1 (processor) ភ្ជាប់អង្គចងចាំទំហំ 2GB ( RAM) និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនពីរប្រភេទ 16GB ឬ 32GB ។
Nexus 9 tablet ថតរូបបានច្បាស់ ពន្លឺធម្មជាតិត្រជាក់ភ្នែក ដោយកាមេរ៉ាទំហំ 1.6 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែលភ្ជាប់ជាមួយ LED flash មានសមត្ថភាព auto focus។
ប្រភព៖Google