ក្រុមហ៊ុន HTC ចេញមុខប្រណាំងប្រជែងទីផ្សារស្មាតទូរស័ព្ទ ដោយការបន្ថែមប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប និងការរពឹងទុកកំណើនទីផ្សារផលិតផល។ ក្រុមហ៊ុន HTC ទើបតែបានបង្ហាញទូរស័ព្ទថ្មីប្រើប្រព័ន្ធដំណើរការ Android ចុងក្រោយ។
ទូរស័ព្ទ HTC Desire Eye ជាទូរស័ព្ទចុងក្រោយបំផុតដែលបំពាក់មកជាមួយអេក្រង់ទំហំ 5.2 អ៊ីង គុណភាពអេក្រង់បង្ហាញខ្ពស់ ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក 1920 x 1080 ភិចសែល។ ទូរស័ព្ទទំនើបនេះប្រើប្រព័ន្ធដំណើរការខួរក្បាល quad core Snapdragon 801 Qualcomm (processor) ជាមួយនឹងអង្គចងចាំទំហំ 2GB (RAM)។ លក្ខណៈពិសេសបន្ថែមទៀត Desire Eye បំពាក់អេក្រង់ក្រោយទំហំ 13 មេហ្គាភិចសែល ជាមួយនឹងគុណសម្បត្តិ f/2.0 និងកាមេរ៉ាមុខទំហំ 13 មេហ្គាភិចសែលសម្រាប់ថតរូបភាព និងវីដេអូរ។
ទូរស័ព្ទនេះមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB និងបន្ថែមថាស microSD card slot សម្រាប់បន្ថែមអង្គផ្ទុកទិន្ន័យ។ ទូរស័ព្ទនេះបានភ្ជាប់ WiFi និង Bluetooth។
ប្រភព៖ Now