ក្រុមហ៊ុន Acer បានបោះជំហានបន្ទាប់លើការផលិតខ្សែដៃទំនើបដើម្បីចេញមុខមកប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗទៀត។ ខ្សែដៃ Acer Liquid Leap ត្រូវបានរចនាឡើងសម្រាប់កីឡា និងតាមដានកម្រិតសាកសមរបស់សារពាង្គកាយ។
Acer Liquid Leapបំពាក់អេក្រង់ទំហំ 0.9 អ៊ីងប្រភេទ OLED display ជាមួយនឹងកម្រិតបង្ហាញកាន់តែច្បាស់ត្រជាក់ភ្នែក 128 x 32 ភិចសែល។ Acer Liquid Leap ត្រូវបានរចនាមកមានភាពធន់នឹងទឹក ហើយវាអាចជួយតាមដានសកម្មភាពរបស់អ្នកទាំងពេលដេក។ វាមានសមត្ថភាពភ្ជាប់ជាមួយទូរស័ព្ទប្រើប្រព័ន្ធដំណើរការ iOS និង Android ។ ខ្សែដៃ Acer Liquid Leap កាន់ថ្មបានចំនួនប្រាំពីរថ្ងៃ។ ខ្សែដៃនេះភ្ជាប់ទៅទូរស័ព្ទតាមរយៈ Bluetooth 4.0 វានឹងភ្ជាប់ជាមួយ iPhone 4S និងទូរស័ព្ទដែលមានដំណើរការចាប់ពី iOS 7 ឡើងទៅ។ ខ្សែដៃនេះថែមទាំងអាចប្រើភ្ជាប់ជាមួយទូរស័ព្ទប្រើ Android មួយចំនួនទៀតដូចជា ម៉ូដែល Galaxy S4 Galaxy S5 Moto X Moto G HTC One M7 និង HTC One M8។
ប្រភព៖ Acer