ក្រុមហ៊ុន Microsoft បានពង្រីកវិសាលភាពថ្មី ក្រោយពីបានទិញក្រុមហ៊ុន Nokia ដាច់។Lumia 1020 ល្បីថាមានគុណភាពពិសេសផ្នែកកាមេរ៉ាលើទីផ្សារ ហើយលក្ខណះដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺ 41MP ភ្ជាប់មកជាមួយបច្ចេកវិទ្យា PureView Technology និងCarl Zeiss Optics ។
ទូរស័ព្ទនេះមានដំណើរការដោយប្រព័ន្ធដំណើរការ Windows Phone 8.1 ភ្ជាប់អង្គចងចាំ 2GB ( RAM) មានកម្រិតបង្ហាញ1080p display និងមានមេម៉ូរ៉ីទំហំ 32GB។ទូរស័ព្ទនេះ មានលេខសម្គាល់ RM-1052។ ទូរស័ព្ទ Lumia 1030 ឬជាឧបករណ៍មួយចំណែករបស់ Microsoft ត្រូវបានគេរចនាយកលំនាំទូរស័ព្ទ Lumia 830។ កាមេរ៉ារបស់ Lumia 1020 មានគុណភាពច្បាស់ និងកម្រិតចាប់ទាញយករូបភាពច្បាស់ឥតព្រាល។បច្ចេកវិទ្យា PureView Technology និងCarl Zeiss Optics បានជំរុញឱ្យអ្នកប្រើប្រាស់កាន់តែចាប់អារម្មណ៍។រូបភាពមួយសន្លឹក និងភ្ជាប់ជាមួយកាមេរ៉ាធំៗនេះពិតជាចោទជាចម្ងល់យ៉ាងខ្លាំង ប៉ុន្តែពុំទាន់មានពត៌មានលំអិតណាមួយបានគូសបញ្ជាក់ឱ្យច្បាស់នោះទេ។
ប្រភព៖Microsoft