កាលពីព្រឹកម្សិលមិញនេះយើងបានឃើញនូវខ្សែវីដេអូមួយនៃប្រភេទ Nexus 10 tablet ថ្មីរបស់ក្រុមហ៊ុន Google ហើយសព្វថ្ងៃនេះយើងក៏បានដឹងនូវលក្ខណៈពិសេសមួយចំនួនផងដែរ។
ទាក់ទងទៅនឹងប្រភេទ Tablet ថ្មីខាងលើនេះវាមានអេក្រង់ទំហំ 10.1 អ៊ីងនិង Resolution: 2560 x 1600 pixels។
Nexus 10 tablet ថ្មីរបស់ក្រុមហ៊ុន Google មានបំពាក់មកជាមួយនូវលក្ខណៈពិសេសដូចជា Samsung dual core Exynos 5250 processor clocked ទំហំ 1.7GB អង្គចងចាំទំហំ 2GB , storage ភ្ជាប់មកជាមួយទំហំ16GB និងមាន NFC , WiFi រួមទាំង Bluetooth 4.0 ទៀតផង។
លើសពីនេះទៅទៀត Nexus 10 tablet ថ្មីរបស់ក្រុមហ៊ុន Google មានកាមេរ៉ានៅខាងមុខសម្រាប់សម្រាប់លេង video chat និងកាមេរ៉ានៅខាងក្រោយទំហំ 5 មេហ្គាភិចសែលព្រមទាំងមាន LED flash សម្រាប់ថតរូបនិងថតវីដេអូ។ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាវាគ្មាន microSD card slot ដូច្នេហហើយក្រុមហ៊ុន Google សង្ឃឹមថាមនុស្សគ្រប់រូបនឹងប្រើប្រាស់នូវ cloud storage របស់ពួកគេសម្រាប់តម្រូវបន្ថែមពីលើនេះ៕
ប្រភពៈ geeky gadget