ដូចការកំណត់ទៅតាមការគ្រោងទុក! ក្រុមហ៊ុនHMD សន្យាថានឹងធ្វើការអាប់ដេតទៅលើ OTA ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie សម្រាប់ស្មាតហ្វូន Nokia 6.1 និង 6.1 Plus នៅក្នុងខែនេះ ហើយរឿងនេះពេលនេះកំពុងតែកើតឡើងហើយ។ អ្នកប្រើប្រាស់ជាច្រើនត្រូវគេរាយការណ៍ថា ស្មាតហ្វូន Nokia 6.1 ពេលនេះលេចចេញមុខមាត់ថ្មីជាមួយនឹងការប្រើប្រាស់នូវ Android 9.0 Pie ។
សម្រាប់ការអាប់ដេតនេះមានទំហំ 1,462MB ដែលមានការផ្លាស់ប្តូរមួយចំនួនផងដែរ។ អ្នកអាចរំពឹងទៅលើមុខងារ gesture-based navigation systemរបស់ Android ការគ្រប់គ្រងទៅលើថាមពលថ្ម Adaptive Battery optimization ការបង្កើនប្រសិទ្ធិភាពនៃកាមេរ៉ា និង UI និងជាច្រើនទៀត។ អ្នកអាចឆែកមើលនូវការផ្លាស់ប្តូរជាច្រើននៅក្នុងការ Screenshots ខាងក្រោមនេះ។
ជាមួយនឹងស្មាតហ្វូន Nokia 6.1 នេះ ពេលនេះយើងរង់ចាំសម្រាប់ការអាប់ដេតនៅលើស្មាតហ្វូនត្រកូល Plus និងនៅខែក្រោយនេះ វានឹងមានការអាប់ដេតទៅលើស្មាតហ្វូន Nokia 8 និង Nokia 8 Sirocco ផងដែរ៕