ព័ត៌មាន

Huawei កំពុងតែស្វែងរកនូវដំណោះស្រាយក្នុងការតម្លើងនូវ Google Play Store នៅលើ Mate 30 Series

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series​នឹងដំនើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែវាប្រហែលជាមិនមានភ្ជាប់ជាមួយនឹង Google Mobile Service (GMS) apps ដូចជា Play Store, Gmail និង YouTube តម្លើងរួចជាស្រេចនោះទេ។ លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន Huawei Consumer BG បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងតែធ្វើការនៅលើ​ Android Open Source Project (AOSP) ហើយអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការតម្លើងនូវ Google Apps ដោយខ្លួនឯងបាន។

លោក Yu ប្រាប់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺធ្វើការស្រាវជ្រាវរកនូវដំណោះស្រាយក្នុងការអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការតម្លើងនូវ Apps ទៅតាមចិត្តរបស់ពួកគេបាន។ នេះគឺជារឿងល្អសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei​ក្នុងការស្វែងរកនូវដំនោះស្រាយសម្រាប់ការដំណើរការនូវGoogle Apps នៅលើស្មាតហ្វូនរបស់ខ្លួននោះ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei ស្មាតហ្វូន Mate 30 Series នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕

image

image