តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Bloomberg នោះ ក្រុមហ៊ុនបច្ចេកវិទ្យាApple បានធ្វើការនៅលើការអាប់ដេតទៅលើកុំព្យូទ័រ MacBook Air ដែលមានការឌីស្សាញរូបរាងថ្មី និង Hardware ថ្មីផងដែរ។ ពេលនេះវាមានការទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនអំពីការផ្លាស់ប្តូរទៅលើការឌីស្សាញនេះផងដែរ។
កុំព្យូទ័រ Air ជំនាន់ថ្មីនេះនឹងមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុនខណៈពេលដែលគែម Bezels នេះគឺស្តើងមែនទែន។ កុំព្យូទ័រ MacBook Air នឹងមានបន្ទះឈីប Apple M1 chip ផងដែរ។ Bloomberg គិតថា កុំព្យូទ័រ MacBook Air ថ្មីនេះគឺមានលក្ខណៈប្រណិតជាង MacBook Air ឆ្ងាយខ្លាំងមែនទែន!