ក្នុងប្រទេសកម្ពុជា ទីផ្សារទូរស័ព្ទរបស់ក្រុមហ៊ុន Huawei មិនចាញ់ក្រុមហ៊ុនធំៗនោះទេ។ ទូរស័ព្ទថ្មី ទំនើប Honor 6 Plus មានពត៌មានចុះផ្សាយជាបន្តបន្ទាប់ជាច្រើន ពេលនេះពត៌មានដាក់បង្ហាញមានជាផ្លូវការសម្រាប់អ្នករង់ចាំម៉ូដែលថ្មី។
ចូលអាន៖☆ វិធីសាស្រ្តក្នុងការផ្លាស់ប្តូរ Default Search Engine នៅលើស្មាតហ្វូន ឬតេប្លេត
ថ្មីៗនេះ ក្រុមហ៊ុនចិនបានធ្វើសេចក្តីថ្លែងការកំណត់ថ្ងៃបង្ហាញស្មាតហ្វូនថ្មី Honor 6 Plus។ ការដាក់បង្ហាញនឹងប្រព្រឹត្តទៅនៅថ្ងៃ 16 ធ្នូ ស្អែកនេះ។
គុណភាពជាចំបង
ទូរស័ព្ទ Honor 6 Plus បំពាក់អេក្រង់5.5 អ៊ីង ទំហំប៉ុន I phone 6 មានកម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 1920 X 1080 ភិចសែល។ ទូរស័ព្ទនេះភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល octa-core Kirin 925 (processor) ភ្ជាប់អង្គចងចាំទំហំ 3GB ( RAM) និងប្រើថ្មមានសមត្ថភាព 3,500 mAh។
ពាក្យចចាមអារ៉ាមួយបានលើកឡើងថា ទូរស័ព្ទថ្មីនេះមានតម្លៃប្រហែល $323។
ប្រភព៖ Huawei