ថ្មីៗនេះ Dropbox បានពាំនាំការ Update ថ្មីសម្រាប់ Dropbox iOS App ដោយមានបញ្ចូលលក្ខណៈពិសេសមួយចំនួនសម្រាប់ការ Share Link ទៅកាន់ Folder និង Swipe Gestures។
តាមប្រភពព័ត៌មានរបស់ geeky បានឲ្យដឹងថា សម្រាប់ Swipe Gesture ដែលមានក្នុង Dropbox iOS App បានបញ្ចូលនូវលក្ខណៈពិសេសមានដូចជា ការ Share, Move, Delete ឬ Favorite File និង Media ផ្សេងៗទៀតដែលមានសារៈសំខាន់ចំពោះអ្នកប្រើប្រាស់។
ជាមួយគ្នានេះអ្នកអាច Select និង Share Multiple Photos ទៅការគ្រួសាររបស់អ្នក និងមិត្តភក្តិដែលមាន Dropbox iOS App ។
អ្វីដែលសំខាន់ជាងនេះ Dropbox ក៏បានអនុញ្ញាតឲ្យអ្នករក្សាទុក Photos, Docs និង Video បានគ្រប់កន្លែង និងការ Share ដោយងាយស្រួល ហើយលើសពីនេះអាចឲ្យអ្នក Access ទៅកាន់ File ដែលអ្នក Save ក្នុង Dropbox ពីកុំព្យូទ័រ, iPhone, iPad របស់អ្នក។
គួរបញ្ជាក់ថា Dropbox iOS App គឺនឹងដំណើរការ Available ពី iTunes App Store សម្រាប់ការ Free 2GB Cloud Storage ៕ ប្រភពៈdropbox