ព័ត៌មាន

LG Optimus G2 ល្បីថា ចេញលក់ថ្ងៃទី២០ សីហា

         កាលពី​ប៉ុន្មាន​ថ្ងៃនេះ យើងទាំងអស់គ្នា​បានឃើញ​នូវ​រូបភាព​នៃ​ទូរស័ព្ទ LG Optimus G2 ដែលជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ Android ហើយ​ឥឡូវនេះ មាន​ព័ត៌មាន​មួយ​បានបង្ហាញ​ពី​កាលបរិច្ឆេទ​ចេញលក់។

        ទូរស័ព្ទ LG Optimus G2 ត្រូវបាន​គេ​រំពឹងទុក​ថា នឹងត្រូវ​បានប្រកាស​ប​ង្ហា​ញ​នៅ LG Press Event នា​ថ្ងៃទី ០៧ សីហា ហើយ​ទំនងជា​ចេញលក់​នា​ថ្ងៃទី ២០ ខែ សីហា ខែ ក្រោយនេះ។

        យោងតាម​ប្រភពព័ត៌មាន​ដែល​ទើបតែ​ចុះផ្សាយ​នាពេលថ្មីៗនេះ​បាន​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា ទូរស័ព្ទ LG Optimus G2 នឹង​ចេញលក់​នៅលើ​ទីផ្សារ​កូរ៉េ​នា​ថ្ងៃទី២០ សីហា ហើយ​សម្រាប់​ទីផ្សារ សហរដ្ឋអាមេរិក និង​អឺរ៉ុប វិញ គឺថា​ពុំទាន់​ឃើញ​មាន​បង្ហាញ​នៅឡើយ​ទេ។

        សម្រាប់​មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ LG Optimus G2 រួមមាន អេក្រង់​ប្រភេទ Full HD  ទំហំ 5.2 inch ជាមួយ Resolution: 1920 x 1080 pixels ដើរ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Quad Core Qualcomm Snapdragon 800 Processor មាន​ល្បឿន 2.3GHz។

       លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន RAM ទំហំ 2GB, កម្រិត​កាមេរ៉ា​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល ហើយ​រាល់​ព័ត៌មាន​លម្អិត​បន្ថែម យើង​នឹង​ជម្រាបជូន​លោកអ្នក​នាពេលក្រោយៗទៀត៕

        ប្រភពៈ phonearena