សម្រាប់លោកអ្នកដែលគិតចង់ជាវយកនូវ Tablet សម្រាប់បុត្រធីតារបស់លោកអ្នក ឥឡូវនេះគឺថា បានមកដល់ទៀតហើយជាមួយ XO Tablet ដែលនឹងចេញលក់នៅ Walmart Store នាថ្ងៃទី ១៦ កក្កដា ក្នុងតម្លៃត្រឹមតែ ១០០ ដុល្លារ។
ចំពោះ XO Tablet សម្រាប់ក្មេងត្រូវបាន Develop ឡើងដោយ One Laptop Per Child Association ហើយក្រៅពីចេញលក់នៅ Walmart Store វានឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនិងអឺរ៉ុប នៅខែបន្ទាប់ទៀត។
ជាមួយគ្នានេះដែរ XO Tablet ក៏មានបំពាក់មកជាមួយ កម្រិតអេក្រង់ទំហំ ៧អ៊ីង, RAM ទំហំ 1GB, និង Internal Storage ទំហំ 8GB, មាន HDMI Connection និង កម្រិតកាមេរ៉ាទំហំ 2 មេហ្គាភិចសែល ព្រមទាំងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean ទៀតផង៕
ប្រភពៈLiliputing
