ព័ត៌មាន

លេចលឺថា iPhone 5S ចេញលក់នៅថ្ងៃទី ២៧ កញ្ញា ២០១៣

        សម្រាប់​ពេលនេះ វា​ហាក់បីដូចជា មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា ទូរស័ព្ទ iPhone 5S នឹង​ចេញលក់​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ថ្ងៃទី ២៧ ខែ កញ្ញា ខាងមុខ​នេះហើយ។

        យោងតាម​ប្រភពព័ត៌មាន​មករ​បស់ Techradar បា​នប​ង្ហ​ញ​ប្រាប់​ឲ្យ​ដឹងថា ទូរស័ព្ទ iPhone 5S នឹង​ចេញលក់​នៅ​ខែ កញ្ញា ក្នុងឱកាស Press Event មួយ​របស់ Apple ហើយ​ប្រភពដដែលៗនោះ​ក៏បាន​បញ្ជាក់ទៀតថា iPhone 5S ត្រូវបាន​រចនា​ឡើង​ដោយមាន​បំពាក់​មកជា​មួយ​មុខងារ​ដូច​ទៅនឹង iPhone 5 ដែរ ដោយ​គ្រាន់តែ​បន្ថែម​ទំហំ RAM, ល្បឿន Processor ហើយ លឺថា ថែមទាំង​ឈោង​ចាប់យក LTE Advanced ទៀតផង។

        ជាមួយគ្នានេះដែរ យើង​បានទទួល​ដំណឹង​ទៀតថា ការ​រចនា​ឡើង​នូវ iPhone 5 ស្ថិតក្នុង​ទម្រង់​ជា iPhone 5S និង iPhone 5C ដែល​យើងទាំងអស់គ្នា​ធ្វើការ​រងចាំ​ដើម្បី​យល់​ជ្រាប​ពី​លក្ខណៈសម្បត្តិ​របស់​វា នាពេលឆាប់ៗខាងមុខនេះ៕

        ប្រភពៈ techradar