Reddit ជាកម្មវិធីថ្មីដែលទើបតែដាក់បង្ហាញជាផ្លូវការដើម្បីអាចឱ្យអ្នកប្រើប្រាស់អាន “Ask Me Anything” ប៉ុន្តែកម្មវិធីនេះអាចប្រើបានតែលើប្រព័ន្ធប្រតិបត្តិការ iOS ក្នុង App Store ប៉ុណ្ណោះ។ កម្មវិធីនេះនឹងមានដំណើរការលើប្រព័ន្ធប្រតិបត្តិការលើ Android នៅសប្តាហ៍ក្រោយ។
កម្មវិធីនេះ អាចឱ្យអ្នកមើលឃើញថាពេលណា AMA មានដំណើរការ ទទួលដំណឹងនៅពេល AMA មានកំណើន សួរសំនួរ បោះឆ្នោតរើសសំនួរ ហើយបានបែងចែកប្រភេទសំនួរដែលបានឆ្លើយសំនួររួច។
កម្មវិធីនេះក៏អាចស្វែងរក AMAs យ៉ាងលឿនពាក់ព័ន្ធនឹងប្រធានបទលំអិតដូចជារឿងនយោបាយ កីឡា ឬក៏កម្មវិធីកំសាន្តផ្សេងទៀត។កម្មវិធី Ask Me Anything ប្រហែលជាមិនទាន់អាចប្រើជាមួយ Version ថ្មីរបស់ Google នៅឡើយទេ។
ប៉ុន្តែពត៌មានដែលច្បាស់ការបំផុតនោះគឺវាមានដំណើរការជាមួយ ប្រព័ន្ធប្រតិបត្តិការ iOS ហើយនឹងបន្ត Upgrade ជាមួយប្រព័ន្ធប្រតិបត្តិការ Android ។ បើសិនបើអ្នកមិនទាន់មានកម្មវិធីនេះនៅក្នុង Paly Store ទេ អ្នកគ្រាន់តែចូលទៅ Widget ហើយចាប់ផ្តើមទាញយកកម្មវិធីនេះបាន។
ប្រភព៖ App