ថ្មីៗនេះ ក្រុមហ៊ុន Gigabyte បានបន្តរផលិតនូវ Notebook ស៊េរីថ្មីទំហំ 15.6’’ របស់ខ្លួនដែលមានឈ្មោះហៅថា Gigabyte P35X ។ Laptop នេះមានរាងយ៉ាងស្រស់ស្អាត មានទម្ងន់ស្រាលគឺត្រឹមតែ 2.2 KG និងមានកម្រាស់ស្តើងដែលត្រឹមតែ 20.9 mm និងមានអេក្រង់កម្រិតភាពច្បាស់ដល់ទៅ 2880 x 1620 WQHD+ Display ទៀតផង។
លក្ខណៈពិសេសរបស់ Gigabyte P35X គឺ៖
CPU ប្រភេទ Intel Core i7-4710HQ Haswell ដែលមានល្បឿន 3.5GHz
ក្រាហ្វិកកាតប្រភេទ NVIDIA GeForce GTX 980M ទំហំ 8GB
RAM ទំហំ 8GB ប្រភេទ DDR3
2x 512GB mSATA SSDs និង 2x 2TB HDDs
SD Card Reader
Dolby Digital Plus Audio System
មិនត្រឹមតែប៉ុណ្ណោះ កុំព្យូទ័រមួយគ្រឿងនេះបានភ្ជាប់មកជាមួយនូវរន្ធដោតមួយចំនួនដូចជា 2x USB 3.0 ports, 2x USB 2.0 ports, HDMI out, D-Sub, RJ45 និង mini DisplayPort ។ ពេលនេះ វាបានដាក់លក់នៅលើទីផ្សារហើយ។
ប្រភព៖ NotebookCheck