ព័ត៌មាន

P8max សិស្សច្បងធំរបស់ P8 មកដល់កម្ពុជាក្នុង​តម្លៃ​ទាប​ជាង​ការ​រំពឹងទុក

ទីបំផុតទៅ P8max សិស្សច្បងធំរបស់ P8 កំពូលស្មាតហ្វូនក្រុមហ៊ុន Huawei បានមកដល់​ទីផ្សារកម្ពុជាហើយជាមួយតម្លៃត្រឹមតែ $559 ប៉ុណ្ណោះទាបជាងការរំពឹងទុកប្រមាណជាង $100 ដុល្លារ។

P8max ជាផលិតផលរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន​ស្មាតហ្វូនលំដាប់​ថ្នាក់​លេខ​បី​​ពិភពលោក មានអេក្រង់ទំហំ 6.8 អ៊ីញធំជាងសិស្ស​ប្អូន P8 ដែលមានអេក្រង់ត្រឹមតែ 5.2 អ៊ីញ។ ចំណែកថាមពលថ្មរបស់ P8max មានកម្លាំងរហូតដល់ 4360mAh ស័ក្តិសមបំផុតសម្រាប់អ្នក​ប្រើប្រាស់ដែលចូលចិត្តអេក្រង់ធំ និងមិនចូលចិត្ត​សាកថ្មច្រើនដងក្នុងមួយថ្ងៃ។

image

ក្រៅពីមាឌធំ​ P8max ក៏មានអង្គប្រតិបត្តិការប្រភេទ Hisilicon Kirin 935 Octa-core 2.2GHz4 ជាមួយប្រព័ន្ធប្រតិបត្តិការ Android 5.0  និង EMUI 3.1 ចុងក្រោយបំផុតរបស់ Huawei ដែលមាន​លក្ខណៈងាយស្រួលបំផុតក្នុងការប្រើប្រាស់។

បើនិយាយពីបច្ចេកវិទ្យា ភាពឆ្លាត និងភាពច្នៃប្រឌិតវិញ ក្បាច់គុណរបស់ P8max គឺប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង P8 ដែរ។ P8max មានមុខងារថតចលនា​ពន្លឺ (Light Painting) ដែល​អាច​ថត​ចលនា​ពន្លឺ ចលនាទឹកហូរ និងគន្លងតារាបាន​យ៉ាងស្អាត និងប្រកបដោយ​ភាព​ច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ P8max ក៏មានកម្មវិធី Director Mode ដែលអាចភ្ជាប់ជាមួយស្មាតហ្វូន Android បីផ្សេងទៀត ដើម្បីថតសកម្មភាពពីច្រើនជ្រុងផ្សេងគ្នាក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះ មួយក្បាច់ទៀតរបស់ P8max មិនបាច់ប្រាប់ក៏ដឹងថារៀនពីគ្រូតែមួយជាមួយ P8 ដែរ គឺក្បាច់ Clever Screen Shot ដោយប្រើខ្នងម្រាមដៃគោះពីរដង Knock Knock នៅលើអេក្រង់។

image

សរុបមក អ្នកប្រុសធំរបស់ Huawei ដែលទើបតែមកដល់ទីផ្សារកម្ពុជា មិនត្រឹមតែ​សង្ហា​ប៉ុណ្ណោះ​ទេ ថែមទាំងពូកែទាំងផ្នែកបច្ចេកវិទ្យា និងភាពច្នៃប្រឌិតផងដែរ។ ជាមួយតម្លៃ $559 នេះអតិថិជនដែលជាង P8max នឹងទទួលបាន Bluetooth Speaker, ស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធម្ដង ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4G ជារៀងរាល់ខែរយៈពេល 1ឆ្នាំ។។

 image

គួរបញ្ជាក់ថាបើប្រៀបធៀបអ្នកប្រុសធំ P8max របស់ Huawei ជាមួយស្មាតហ្វូនដទៃទៀតដែល​ទើបតែចេញលក់ P8max មានអេក្រង់ធំជាង ថាមពលថ្មខ្លាំងជាង មុខងារកាមេរ៉ាពិសេសជាង តម្លៃក៏ធូរថ្លៃជាងដែរ។

 បើសិនជាលោកអ្នកចង់ដឹងថាតើ P8max មានរូបរាងសង្ហា និងវិជ្ជាគុណខ្លាំងប៉ុណ្ណា សូមទស្សនា​វីដេអូខាងក្រោម៖

https://www.facebook.com/HuaweiDeviceCambodia/videos/721965867907828/?video_source=pages_finch_main_video