ព័ត៌មាន

Huawei G7 Plus មានតម្លៃ 399 អឺរ៉ូនៅទ្វីបអឺរ៉ុប

G7 Plus មិនមែនជាអាថ៌កំបាំងទៀតទេ បើយើងតាមប្រភពគួរឲ្យទុកចិត្តបាន​ទម្លាយព័ត៌មានថ្មីៗនេះថា G7 Plus នឹងសម្ពោធជា​ផ្លូវការ​នៅអឺរ៉ុប​នាពេល​អនាគត​​​ដ៏ខ្លីខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃរបស់ G7 Plus ក៏ត្រូវបាន​គេ​ទម្លាយ​ដែរ គឺមានតម្លៃ €399។

image

ក្រុមហ៊ុន Huawei ជ្រើសយកវិធីលក់តាម Online Store ដែលទើបតែបើកនៅ​ពេលសម្ពោធ Honor 7 កាលពីពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាក៏ដោយ វានៅស្រពិចស្រពិលនៅឡើយ ទាក់ទងនឹងកាលបរិច្ឆេទពិតប្រាកដក្នុងការចេញ​លក់ G7 Plus។ G7 Plus គឺជាស្មាតហ្វូនលំដាប់កណ្ដាលដែលមានលក្ខណៈ Premium ជាមួយថាមពលខ្លាំង និងបច្ចេកវិទ្យាប្រកបដោយសក្ដានុពល។

 image

G7 Plus មានអេក្រង់ Touch Screen 1080p ទំហំ 5.5 អ៊ីញ និងកាមេរ៉ាក្រោយ​ប្រភេទ dual-LED flash ទំហំ 13MP និងកាម៉េរាមុខទំហំ 5MP ដែលមានអង្គ​ប្រតិបត្តិការ 1.7 GHz octa-core Cortex-A53 ប្រើប្រាស់ស៊ីម និងអ៊ីនធើណេត 4G LTE ចំណែកថ្មវិញមានថាមពល 3000 mAh

image

G7 Plus មានអង្គប្រតិបត្តិការ 3GB RAM និង 32GB ROM  (អាចបន្ថែម SDcard ខាងក្រៅបាន)។ ប្រព័ន្ធប្រតិបត្តិរបស់ G7 Plus គឺ Android 5.1 Lollipop ដែល​ភ្ជាប់មកជាមួយ​ EMIU 3.1 របស់ Huawei មានភាពងាយស្រួលក្នុងកា​រ​ប្រើ​ប្រាស់​។ មានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌ មាស ពណ៌ស និងប្រាក់ក្រម៉ៅ។​

imageimage

អេក្រង់របស់ G7 Plus មានលក្ខណៈកោង 2.5D ហើយនៅខាងក្រោយមាន​សម្រាប់ស្កេនក្រយ៉ៅដៃ​ ដែលអាចបញ្ជាចុះឡើង ហ្សូម និងចលនាផ្សេងទៀត។ G7 Plus​ ស្រោមដោយលោហធាតុពេញមួយតួខ្លួន។