ព័ត៌មាន

ត្រឹមរយៈពេល 9 ខែសោះ កំពូលស្មាតហ្វូន Huawei P8lite លក់ដាច់បានចំនួន 10 លានគ្រឿង!

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានចេញសេចក្តីប្រកាសហើយទាក់ទងនឹងការលក់បាននូវកំពូលស្មាតហ្វូន P8Lite ចំនួនដល់ទៅ 10 លានគ្រឿងដោយចំនាយពេលត្រឹមតែ 9 ខែប៉ុណ្ណោះ។ ស្មាតហ្វូននេះគ្រោងនឹងធ្វើការ Update ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ឆាប់ៗនេះ ហើយវាក៏ជាស្មាតហ្វូនដែលវាយលុកទីផ្សារពិភពលោកបានខ្លាំងជាងគេបំផុត។

image

ស្មាតហ្វូនដែលទទួលកេរឈ្មោះបោះសំឡេងខ្លាំងគឺស៊េរី P8 ដែលមានដូចជា P8, P8Lite និង P8Max ដែលលក់ដាច់សរុបចូលគ្នាគឺ 16 លានគ្រឿង។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុននេះទូរស័ព្ទ Huawei បានទទួលការគាំទ្រខ្លាំង និងការលក់ដាច់ច្រើនជាង​100 លានគ្រឿងដែលវាពិតជាបង្ហាញពីការវិវត្ដន៍យ៉ាងខ្លាំង និងការគាំទ្រពេញនិយមប្រើប្រាស់មិនថាក្នុងតំបន់ ឬក្រៅតំបន់នោះទេ៕