ព័ត៌មាន

ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ទទួលបានពានរង្វាន់លើការរចនាប្រចាំឆ្នាំ 2016

ក្រុមហ៊ុនសាមសុងមានកិត្តិយសបានទទួលពានរង្វាន់ President’s Design Award (PDA) សម្រាប់ការរចនាម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash នៅឯកម្មវិធីប្រគល់ពានរង្វាន់ដែលបានរៀបចំទ្បើងកាលពីថ្ងៃទី 9 ខែធ្នូ ក្នុងប្រទេសសិង្ហបុរី។ សាមសុងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ដោយផ្អែកលើការរចនាដ៏ល្អឥតខ្ចោះ និងការច្នៃប្រឌិតដ៏ប៉ិនប្រសព្វ។

  image

លក្ខណៈពិសេសនៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ដែលសាកសមនិងទទួលបានកេរ្តិ៍ឈ្មោះ គឺជាម៉ាស៊ីនបោកសម្លៀកបំពាក់តំបូងគេបំផុតក្នុងពិភពលោកដែលបំពាក់ទៅដោយទ្វារបន្ថែមខាងមុខ។ វាធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលបន្ថែមសម្លៀកបំពាក់ផ្សេងៗទៀតអំទ្បុងពេលដំណើរការបោកសម្លៀកបំពាក់ដោយមិនចាំបាច់បើកទ្វារម៉ាស៊ីនបោកឡើយ។ យោងតាមរបាយការណ៍ទទួលស្គាល់របស់គណៈកម្មការវិនិច្ឆ័យបានឲ្យដឹងថា ការច្នៃប្រឌិតគឺជាលទ្ឋផលនៃការស្វែងយល់ពីទស្សនៈវិស័យដ៏ជ្រាលជ្រៅរបស់អ្នកប្រើប្រាស់ ព្រមទាំងការរចនាឡើងសំរាប់ការតម្លើងនិងការផលិតនូវផលិតផលប្រកបដោយគុណភាពនិងមានភាពងាយស្រួលប្រើប្រាស់ ។

  image

លោកស្រី Irene Ng អនុប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនសាមសុងអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានមានប្រសាសន៍ថា៖ «នេះជាសក្ខីកម្មដ៏ល្អមួយសម្រាប់ក្រុមការងារច្នៃប្រឌិតរបស់យើង ដោយសារវាបង្ហាញពីសារប្រយោជន៍នៃការរចនាដ៏ឈ្លៀសវៃ និងរបៀបដែលទស្សនៈវិស័យរបស់អ្នកប្រើប្រាស់អាចនាំទៅរកការច្នៃប្រឌិត មានការវិវឌ្ឍន៍ដើម្បីធ្វើអោយជីវិតរបស់អ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។ ឥឡូវនេះពួកគេអាចធ្វើការងារផ្ទះប្រចាំថ្ងៃរបស់ពួកគេយ៉ាងមានប្រសិទ្ធិភាព និងមានពេលវេលាច្រើនបន្ថែមទៀតជាមួយនឹងមនុស្សជាទីស្រឡាញ់។ យើងនឹងបន្តការខិតខំប្រឹងប្រែងស្វែងយល់អំពីអ្នកប្រើប្រាស់របស់យើង និងផលិតនូវផលិតផលដែលលើកកម្ពស់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែមានភាពល្អប្រសើរទ្បើង»។

image

image

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/