Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🔀 ហេតុផលសំខាន់ ៤ យ៉ាងដែលអ្នកគួរជ្រើសប្រើទូរស័ព្ទ OPPO R17 Pro

December 09
12:20 am 2018
Like and Share this page:

ក្រោយពី OPPO បានប្រារព្ធពិធីសម្ភោធស្មាតហ្វូនម៉ូដែល R17 Pro នៃត្រកូល R ចុងក្រោយរបស់ខ្លួនកាលពីចុងសប្ដាហ៍មុន នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar) មកឃើញថាម៉ូដែលនេះ បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ក៏ដូចជាអ្នកនិយមប្រើទូរស័ព្ទស្មាតហ្វូន ជាពិសេស OPPO នេះឯង​​។ ​

image

ថ្ងៃនេះ យើងសូមណែនាំនូវហេតុផល ៤ យ៉ាងដែលលោកអ្នកគួរតែជ្រើសរើសប្រើស្មាតហ្វូន OPPO​ R17 Pro នេះ ៖

1. R17 Pro បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន​ Super VOOC ដែលបច្ចេកវិទ្យានេះប្រើប្រាស់នូវសម្ពាធភ្លើងទាបក្នុងការសាកថ្មទូរស័ព្ទគឺ 10V5A ស្នើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុនបានដល់ទៅ 40% ក្នុងរយៈពេល 10 នាទី ហើយវាប្រើពេលត្រឹមតែជាង​ 40​នាទី នឹងអាចសាកថ្មដែលមានទំហំសរុប 3700 mAh ឱ្យពេញបាន។ បច្ចេកវិទ្យាសាកថ្មលឿននេះ នឹងពិតជាបានជួយដល់អ្នកដែលមានការរវល់ តែត្រូវកាប្រើប្រាស់ទូរស័ព្ទនិងចង់សាកថ្មបានលឿន។ បន្ថែមពីនេះ វាក៏មិនធ្វើឱ្យទូរស័ព្ទអ្នកក្ដៅនោះទេ នៅពេលកំពុងសាកថ្ម និងពិតជាជម្រើសល្អសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមក្នុងទូរស័ព្ទបណ្ដើរ សាកថ្មបណ្ដើរផងដែរ។​​

image

2. OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់​ ដែលកាមេរ៉ាទី១ គឺជាប្រភេទកាម៉េរាមេ​មានទំហំ 12 មេហ្កាភិកសែល និងមាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាពនៃកម្រិតពន្លឺពី F1.5/F2.4។ កាមេរ៉ាទី២ ជាប្រភេទ Depth Sensor ទំហំ 20 MP និងកាមេរ៉ាទី៣ ជាប្រភេទកាមេរ៉ា Time of Flight។ ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង​ OIS អមមកជាមួយមុខងារ Ultra Night Mode និងមុខងារ Color Mode ធ្វើឱ្យការថតរូបនៅពេលយប់របស់លោកអ្នកកាន់តែច្បាស់ ហើយពណ៌នៃរូបភាពក៏កាន់តែស្រស់បំព្រង។ ដូចនេះ ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទក្នុងការផ្តិតយករូបភាពនាពេលយប់នោះ កុំស្ទាក់ស្ទើរអី ម៉ូដែល R17​ Pro នេះអាចបំពេញតម្រូវការរបស់អ្នកបានយ៉ាងល្អជាក់ជាមិនខាន។ លើសពីនេះ វាក៏ពិតជាជម្រើសល្អសម្រាប់យុវវ័យនិងមនុស្សសម័យថ្មីស៊ីវិល័យ ចូលចិត្តថតរូបពេលយប់ស្អាតៗ ច្បាស់ មិនងងឹត និងមានពណ៌ល្អ ដើម្បីបង្ហោះក្នុងបណ្ដាញសង្គមនានា ជាពិសេស Facebook ឬ Instagram ជាដើម។ ​

image

3. R17 Pro មាន​ការរចនានូវតួខ្លួនដ៏ទាក់ទាញ(Radiant Mist)។ ការរចនាពណ៌ Radiant Mist បែប 3D ពេលមើលទៅ ប្រៀបបានទៅនឹងមានពន្លឺឆ្លងកាត់អ័ព្ទ ធ្វើឱ្យពណ៌ដែលបង្ហាញចេញពីជ្រុងនីមួយៗ មើលមកមិនដូចគ្នា មើលទៅកាន់តែមានភាពលេចធ្លោនិងទាក់ទាញ។ ជាពិសេសតួខ្លួនស្រោបដោយកញ្ចក់​ Corning Gorilla ជំនាន់ទី៦ មុនគេបង្អស់ ដែលមានភាពរឹងមាំ ងាយស្រួលចាប់កាន់ និងមិនរអិល។

image

4. R17 Pro បានបំពាក់មកជាមួយនូវកម្លាំងម៉ាស៊ីនខ្លាំង ដែលវាមាន RAM ទំហំ 8 GB មានអង្គផ្ទុកទិន្នន័យ ROM ទំហំ 128 GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 និងដើរលើ Android 8.1។ R17 Pro មានអេក្រង់ទំហំ 6.4 អ៊ីង ដែលមានទម្រង់អេក្រង់រាងដំណក់ទឹក អមមកជាមួយកម្រិតបង្ហាញ FHD+ , ធ្វើឱ្យការទស្សនាវីដេអូក៏ដូចជាការលេងហ្គេមរបស់លោកអ្នកកាន់តែត្រជាក់ភ្នែក ។ ស្មាតហ្វូនម៉ូដែលនេះ មានកម្លាំងម៉ាស៊ីនខ្លាំងដែលអាចបើកហ្គេម ឬកម្មវិធីដែលមានក្រាហ្វិកធំបានយ៉ាងរលូន មិនទាក់ ឧទាហរណ៍ដូចជាការលេងហ្គេម PUBG, RULES OF SURVIVAL ជាដើម ដោយគ្មានក្តីបារម្ភរឿងដើរគាំង ឬកម្រិតក្រាហ្វិកមិនស្អាតទៀតហើយ។ បន្ថែមលើនេះទៀត វាក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។

image

បន្ថែមលើចំណុចលេចធ្លោទាំងអស់នេះ ម៉ូដែល R17 Pro​ នេះ ពិតជាជម្រើសល្អសម្រាប់អ្នក ដែលម៉ូដែលនេះត្រូវបានប្រកាសលក់ក្នុងតម្លៃ 699 ដុល្លារអាមេរិក ហើយក៏នឹងចាប់ផ្ដើមមានលក់នៅលើទីផ្សារកម្ពុជានៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 នេះផងដែរ​ ព្រមជាមួយកាដូជា កាស Bluetooth ដបទឹក និងស៊ីម Smart ភ្ជាប់ជាមួយគម្រោង “Smart ធំហ្ម៎ង! ១៦ សប្ដាហ៍” ផងដែរ៕

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 7909
Yesterday : 9194
This Month : 149009
Last Month : 238742
Total Visitor : 17367424