ព័ត៌មាន

Galaxy Fold ចេញលក់ភ្លាម អស់រលីងភ្លាមៗនៅក្នុងប្រទេសកូរ៉េខាងត្បូង!

វាហាក់ដូចជាស្ងាត់ៗដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ដាក់លក់ស្មាតហ្វូន Galaxy Fold ជាផ្លូវការនៅក្នុងប្រទេសកំណើតរបស់ខ្លួននោះ។ ប្រទេសកូរ៉េខាងត្បូងគឺជាទីផ្សារតំបូងបំផុតដែលទទួលបាននូវស្មាតហ្វូន​Galaxy Fold នេះ។ ស្មាតហ្វូននេះចាប់ផ្តើមដាក់លក់ហើយនៅក្នុងប្រទេសនេះ ហើយសម្រាប់ការដាក់លក់តំបូងជំនាន់ទី ១ របស់វាគឺអស់រលីងតែម្តង។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics និយាយថា ការដាក់លក់តំបូងសម្រាប់ស្មាតហ្វូន Galaxy Fold នេះគឺអស់រលីងហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់បញ្ជាក់អំពីចំនួននៃការលក់ដំបូងនេះនៅឡើយទេ។ តាមការបញ្ជាក់នៅក្នុងប្រភពខាងក្នុងអោយដឹងថា សម្រាប់ការលក់ដំបូងនេះប្រហែលជាមានចំនួន ១០០០ គ្រឿងប៉ុណ្ណោះ។

អតិថិជនដែលដែលធ្វើការកម្មង់ទិញស្មាតហ្វូននេះគឺភាគច្រើនមានអាយុចន្លោះខ្ទង់ ២០ និងខ្ទង់ ៣០ ហើយ ៩០% គឺជាមនុស្សប្រុស។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Galaxy Fold នឹងដាក់អោយធ្វើការ Pre-order ជាផ្លូវការនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ ហើយវានឹងដាក់លក់នៅលើពិភពលោកនៅថ្ងៃទី ២៦ ខែកញ្ញា។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាត្រៀមស្មាតហ្វូន Galaxy Fold ចំនួន ៣០០០០ គ្រឿងសម្រាប់ទីផ្សារនៅក្នុងប្រទេសកូរ៉េ៕

image

image