ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនាឡិកាថ្មី Band 4 Pro ដែលភ្ជាប់ជាមួយនឹងមុខងារថ្មីៗជាច្រើន

នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Huawei Nova 6 series នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញនាឡិកាឆ្លាតវៃរបស់ខ្លួនផងដែរនោះគឺ Huawei Band 4 Pro ដែលមានការពង្រឹងទៅលើប្រព័ន្ធថែរក្សាសុខភាព GPS tracking និង NFC Smart Card ថែមទៀត។ ជាមួយនឹងនាឡិកា Huawei Band 4 Pro នេះគឺមានការឌីស្សាញដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Band 3 Pro​ហើយវាមានអេក្រង់ 0.95-inch AMOLED color display ជាមួយនឹង Touchscreen ថែមទៀត។​

image

Band 4 Pro ប្រើប្រាស់នូវខ្សែ silicon strap និង power adaptor ដើម្បីអាចបញ្ចូលថាមពលថ្មរបស់វាបាន។ វាមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ ក្រហម និងមាស Sakura Gold ។ នាឡិកា Band 4 Pro នេះទ្រទ្រង់នូវកីឡាចំនួន ១១ ដែលក្នុងនោះមានរត់ ហែលទឹក ធាក់កង់ និងជាច្រើនទៀត។ វាទ្រទ្រង់នូវ GPS ដែលបង្ហាញនូវទីតាំង Realtime របស់អ្នកដោយមិនចាំបាច់ប្រើប្រាស់ស្មាតហ្វូនទៀតនោះទេ។

image

សម្រាប់មុខងារសំខាន់ៗជាច្រើនទៀតនៅលើនាឡិកានេះមានដូចជា TruSleep 2.0 សម្រាប់ការតាមដានទៅលើការគេង TrueSeen 3.5 សម្រាប់វាស់ទៅលើចង្វាក់បេះដូង SpO2 សម្រាប់វាស់ទៅលើកម្រិតអុកស៊ីហ្សែននៅក្នុងឈាម និងជាច្រើនទៀត។ Huawei Band 4 Pro មានតម្លៃ 399CNY (56 USD) ដែលអាចធ្វើការ Pre-order បានចាប់ពីថ្ងៃទី ៥ ខែធ្នូនេះ ហើយការលក់ដំបូងរបស់វាគឺនៅថ្ងៃទី ១២ ខែធ្នូ៕