ព័ត៌មាន

ស្មាតហ្វូន Axon 30 Ultraនឹងមានគែមស្តើងជាមួយនឹងថាមពលថ្មទំហំ 4,600mAh

នៅក្នុងការទម្លាយចេញពីរូបភាពរបស់ស្មាតហ្វូន Axon 30 Ultra ZTE នេះមានការបង្ហាញអំពីព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,600mAh ហើយវាមានការបង្ហាញអំពីតួខ្លួនរបស់ស្មាតហ្វូននេះថែមទៀតផង។

image

ស្មាតហ្វូន flagship របស់ក្រុមហ៊ុន ZTE នេះគឺមានកម្រាស់ស្តើងត្រឹមតែ​8mm ហើយវាមានគែមលោហធាតុដែលមានកម្រាស់ស្តើងត្រឹមតែ​ 1.7mm ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានទម្ងន់ 188g ហើយវាមានអេក្រង់ទំហំ 6.9-inch ដែលពិតជាទាក់ទាញខ្លាំងមែនទែន៕

image