Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ទូរ​ស័ព្ទ HTC Desire SV ស៊ីម​ពីរ​មាន​លក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​

November 06
06:36 am 2012
Like and Share this page:

         សព្វថ្ងៃនេះ​ក្រុមហ៊ុន HTC កំពុងដំណើរការ​ចេញ​លក់​នូវ​ប្រភេទ​ទូរស័ព្ទ Desire SV ស៊ីម​ពីរ​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​អាច​ឲ្យ​លោកអ្នក​ប្រើប្រាស់​បណ្តាញ​ពីរ​ក្នុងពេល​តែមួយ ហើយនឹង​ធ្វើការ​ចែកចាយ​ដល់​ឈ្មួញ​អាជីវករ​នៅ​ចុងខែ​នេះ។

          ចំពោះ​ប្រភេទ​ទូរស័ព្ទ Desire SV មាន​បំពាក់​មកជា​មួយ​នូវ dual-core Qualcomm Snapdragon S4 chipset clocked ទំហំ 1GHz  អង្គ​ចងចាំ​ទំហំ 768 GB កាមេរ៉ា​នៅ​ខាងក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល , Bluetooth 4.0, HSPA, GPS,Wi-Fi សម្លេង​លឺ​ច្បាស់ ថាមពល​ផ្ទុក​ដល់​ទៅ 1620 mAh។យើង​ក៏​មិន​ប្រាកដ​ដែរ​ថា ទូរស័ព្ទ​ខាងលើនេះ​ដំណើរការ​ជាមួយ Android Version មួយណា​នោះទេ ប៉ុន្តែ​យើង​សង្ឃឹមថា​វា​នឹង​ដំណើរការ​ជាមួយនឹង​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍ Android Jelly Bean ជាក់​ជាមិនខាន។

htc desire sv

          ចំពោះ​តម្លៃ​នៃ​ប្រភេទ​ទូរស័ព្ទ Desire SV នឹង​ដាក់លក់​ក្នុងតម្លៃ 420 ដុល្លារ ហើយ​លោកអ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​ហេតុអ្វី​បានជា​ពុំមាន​ការចេញលក់​ទៅ​ក្រៅប្រទេស​ទៅវិញ។ចម្លើយ​ដែល​លោកអ្នក​ចង់បាន​នោះ​គឺថា​នៅក្នុង​រយៈពេល​ខាងមុខ​នេះ​នឹងមាន​ការចេញលក់​នៅក្នុង​ទ្វីបអឺរ៉ុប​និង​សហរដ្ឋអាមេរិក៕

          ប្រភពៈ Intomobile

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1825
Yesterday : 18097
This Month : 359509
Last Month : 504810
Total Visitor : 24233086