យោងតាមរយៈក្រុមហ៊ុន Samsung បានបញ្ជាក់ឲ្យដឹងថាក្រុមហ៊ុនបានលក់ចេញនូវប្រភេទទូរស័ព្ទ Samsung Galaxy S III ចំនួន 30 លានគ្រឿងនៅលើពិភពលោក។
វាជាទូរលេខគួរឲ្យភ្ញាក់ផ្អើលមួយដែលបានបង្ហាញនូវកំណើនដ៏ឆាប់រហ័សដែលមានចំនួនដល់ទៅ 10 លានគ្រឿងក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ។វាគឺជាព្រិត្តិការណ៍ដ៏អស្ចារ្យមួយដែលក្រុមហ៊ុនមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការលក់នូវប្រភេទទូរស័ព្ទ Samsung Galaxy S III នៅរដូវ Holliday។បន្ទាប់ពីមានការចេញលក់ដ៏ច្រើនសន្ឋឹកសន្ឋាប់កន្លងមកនេះ ក្រុមហ៊ុនសង្ឃឹមថានឹងមានកំណើនតម្រូវការជាច្រើនទៀតនៅចុងឆ្នាំ 2012 នេះ៕
ប្រភពៈ technobuffalo
