ថ្មីៗនេះក្រុមហ៊ុន Sony បានផលិតនិងចេញលក់នូវប្រភេទម៉ាស៊ីនបញ្ចាំងស្លាយមួយដែលមានឈ្មោះថា Sony VPL-HW50ES។
ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះផងដែរ វាត្រូវបានរចនាឡើងក្នុងរូបរាងនិងកម្រិតភាពច្បាស់ដ៏អស្ចារ្យក្រៃលែងដែលមានអេក្រង់ប្រភេទ SXRD display និងមាន Resolution: 1920 x 1080 Full HD ដែលពោរពេញទៅដោយភាពច្បាស់ត្រជាក់ភ្នែក ហើយចំពោះឧបករណ៍នេះផងដែរ វាមានភ្ជាប់មកជាមួយរន្ឋជាច្រើនសម្រាប់ធ្វើការតភ្ជាប់ទៅកាន់ device ផ្សេងៗ រន្ឋទាំងនោះរួមមាន 1x D-Sub, 2x HDMI និងរន្ឋ 1x Component។
សូមបញ្ជាក់ផងដែរថាចំពោះឧបករណ៍ខាងលើនេះភាគច្រើនឃើញមាននៅរោងមហោស្រពនិងរោងកុន។ចំពោះតម្លៃដែលមានលក់នៅលើទីផ្សារមានតម្លៃ 3999 ដុល្លារ៕
ប្រភពៈ techfresh
