ក្រុមហ៊ុន Sharp បានចេញលក់នូវប្រភេទទូរស័ព្ទស្មាតហ្វូន Android នៅក្នុងប្រទេសរូស៊ី ដែលមានឈ្មោះថាទូរស័ព្ទ Aquos Phone SH930W ។
ទូរស័ព្ទ Aquos Phone SH930W មានបំពាក់មកជាមួយនូវអេក្រង់ Full HD ត្រជាក់ភ្នែកទំហំ 5 អ៊ីងនិងប្រើប្រាស់នូវអេក្រង់ IGZO មួយក្នុងចំណោមអេក្រង់ទាំងអស់របស់ក្រុមហ៊ុន Sharp។វាជាទូរស័ព្ទមួយដែលដំណើរការជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ Android 4.1 Jelly Bean និងមាន Snapdragon processor ទំហំ 1.5GHz បូករួមទាំង Adreno 225 GPU ទៀតផង។ វាថែមទាំងមាន 2G និង 3G ប៉ុន្តែពុំមាន 4G LTE នោះទេ។លើសពីនេះទៅទៀតវាក៏មានភ្ជាប់មកជាមួយនូវ microSD card slot ចំនួនមួយផងដែរ។
ចំពោះប្រភេទទូរស័ព្ទ Aquos Phone SH930W និងបន្តចេញលក់នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនេះ៕
ប្រភពៈ geeky gadget
