តើលោកអ្នកធ្លាប់គិតថាចង់បានទូរស័ព្ទប្រភេទដែលមានរាងសមល្មមងាយកាន់នឹងដៃនិងមានតម្លៃសមរម្យដែរទេ?
ឥឡូវនេះជាមួយនឹងប្រភេទទូរស័ព្ទ HTC One S ដែលមានពណ៍ខ្មៅស្រោបដោយសារធាតុសេរ៉ាមិច មានដាក់លក់ក្នុងតម្លៃត្រឹមតែ 149.99 ដុល្លារប៉ុណ្ណោះមិនបានចុះកិច្ចសន្យា។ចំពោះគ្រឿងបរិក្ខារដែលមានភ្ជាប់មកជាមួយទូរស័ព្ទ HTC One S រួមមាន អេក្រង់ Super AMOLED qHD ទំហំ 4.3 អ៊ីង dual core processor ទំហំ 1.5GHz អង្គចងចាំទំហំ 1GB កាមេរ៉ា HDR Camara ទំហំ 8 មេហ្គាភិចសែល។ចំណែកឯប្រព័ន្ឋប្រតិបត្តិការណ៍វិញវាដំណើរការជាមួយ Android 4.0 ICS៕
ប្រភពៈ techfresh
