ចំពោះលោកអ្នកដែលមានបំណងចង់ទិញឬជាវនូវប្រភេទ Samsung Galaxy Tab 2 10.1 ដែលជាប្រភេទ Android tablet គឺថាបានមកដល់ក្រុមហ៊ុន T-Mobile ហើយ។
ប្រភេទ Samsung Galaxy Tab 2 មានបំពាក់មកជាមួយអេក្រង់ទំហំ10.1 អ៊ីងដែលមាន Resolution: 1280 x 800 ភិចសែល និង dual core processor មានល្បឿន 1GHz ដែលដូចទៅនឹងប្រភេទ tablet មុនផងដែរដែលមានទំហំ 7 អ៊ីង។
លក្ខណៈពិសេសបន្ថែមពីលើនេះទៀតនៃប្រភេទ Samsung Galaxy Tab 2 10.1 រួមមាន អង្គចងចាំទំហំ 1GB និងអាចធ្វើការ connect Bluetooth 3.0, HSPA+ ឬក៏ 3G និង Wi-Fi ផងដែរ។វាត្រូវបានរចនាឡើងមាន VGA camera នៅខាងមុខដែលមានទំហំ 3 មេហ្គាភិចសែល ហើយចំណែកឯ storage ដែលមានភ្ជាប់មកជាមួយមានពីរ Capacity ទីមួយមានទំហំ 16GB និងមួយទៀតមានទំហំ 32GB៕
ប្រភពៈ geeky gadget
